ពិធីសម្ភោធអគាររដ្ឋបាលស្រុកស្អាង កម្ពស់ ២ជាន់ ទំហំ ២៨ម៉ែត្រ គុណនឹង១៣ម៉ែត្រ នៅក្នុងភូមិព្រែករុនក្រោម


(ខេត្តកណ្តាល)៖ ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីសម្ភោធអគាររដ្ឋបាលស្រុកស្អាង កម្ពស់២ជាន់ ទំហំ ២៨ម៉ែត្រ គុណនឹង១៣ម៉ែត្រ»ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោត សរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់  មន្រ្តីរាជការនិង កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន  ពិសេសក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលសាលាស្រុកស្អាង នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់រដ្ឋបាលស្រុកស្អាង ក្នុងវិស័យសេដ្ឋកិច្ច -សង្គម ដែលជាទីកន្លែងសម្រាប់មន្ត្រីរដ្ឋបាលស្រុក បំពេញការងារ ផ្តល់សេវា ផ្ដល់នូវពុទ្ធិ ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ទ៕ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤


















Theme images by Radius Images. Powered by Blogger.