ឯកឧត្តម ហួត ហាក់ រដ្ឋនន្ត្រីក្រសួងអធិការកិច្វ បានពន្យល់ចំណុចខុសគ្នា
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ ពន្យល់៖
* អាជ្ញាធរសវនកម្មជាតិ មិនមែនជាអង្គភាពស្ថិតក្រោមដំបូលរបស់រាជរដ្ឋាភិបាលនោះទេ តែស្ថិតនៅក្រោមរដ្ឋសភា។ អាជ្ញាធរនេះ មានភារកិច្ចចុះធ្វើសវនកម្ម ធ្វើជារបាយការណ៍ផ្ដល់ជូនរដ្ឋសភា ប៉ុន្តែមិនមានសិទ្ធិចាត់វិធានការទេ។
* អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិកោះហៅ និងចាប់ខ្លួននរណាម្នាក់ ពេលរកឃើញមានកំហុស។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិដោះលែងវិញ បើសិនអ្នកត្រូវបានឃាត់ខ្លួន តែរកមិនឃើញកំហុស។
* ក្រសួងអធិការកិច្ច មានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ។ បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ច នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ ធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ៕
Post a Comment