ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

 ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក​៖

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពតែងផ្សារភ្ជាប់គ្រប់ដំណាក់កាលនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ ពោលចូលរួមទាំងការធ្វើរដ្ឋប្រហារ និងការរំដោះជាតិ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពេលធ្វើសមាហរណកម្ម បើគ្មានយន្តការដឹកនាំមួយដ៏ប៉ិនប្រសប់ទេ មិនអាចធ្វើឱ្យកងទ័ពជឿទុកចិត្តគ្នា ហើយអាចរស់នៅសុខសាន្តមកដល់ពេលបច្ចុប្បន្ននោះឡើយ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមនឹងការប្រារព្ធខួប២៥ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក គឺត្រូវពិនិត្យមើល ទទួលស្គាល់ និងចាំឱ្យច្បាស់នូវគន្លឹះទាំងឡាយនៃការធ្វើឱ្យមានការរួបរួមផ្ទៃក្នុងកងទ័ព និងនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាមានការរួបរួម មានការឯកភាពជាតិមកដល់ពេលបច្ចុប្បន្ន។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្លែងអំណរគុណដល់នាយទាហានរបស់យើង ដែលឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានធំបំផុតគឺសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម បើគ្មានសន្តិភាព យើងមិនអាចអភិវឌ្ឍន៍ និងការឯកភាពកងទ័ព និងជាតិយើងបានទេ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពនេះ កើតចេញពីកងទ័ពរបស់យើង ជាពិសេសកងទ័ពជើងគោកផងដែរ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព កសាងជាតិ និងឆ្លើយតបគ្រោះមហន្តរាយ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះមានខេត្តជាច្រើន ត្រូវបានប្រកាសជាតំបន់សុវត្ថិភាពអស់មីន ក្រោមការចូលរួមរបស់កងទ័ព ស្របតាមគោលដៅរបស់សម្តេចតេជោ ដោះមីនឱ្យអស់ពីផ្ទៃដីនៅឆ្នាំ២០២៥។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា នៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីការពារសមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មី។ កងទ័ពជាចំណែកដ៏សំខាន់ក្នុងការថែរក្សា បរិស្ថានទាំងអស់នេះ ជាពិសេសការថែរក្សាឱ្យបាននូវសុខសន្តិភាព។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឱ្យបាត់ស្មារតីការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីធ្វើកំណែទម្រង់ តែមិនត្រូវបាត់បង់ស្មារតីលើកតម្កើងកិត្យានុភាពជាតិ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជាការដ្ឋានកងទ័ពជើងគោកបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងបំពាក់ផ្សេងៗ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកងទ័ពជើងគោកបន្តស្រាវជ្រាវហ្វឹកហាត់ ដើម្បីឆ្លើយតបការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងស្ថានភាពរបស់ពិភពលោក។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងរបៀបរបបការងាររបស់កងទ័ព។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបន្តនិរន្តរភាព និងចីរភាព នៃសមត្ថភាពរបស់កងទ័ពបន្តទៅដល់កូនចៅជំនាន់ក្រោយ គឺជាកិច្ចការដ៏សំខាន់។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកងទ័ពពង្រឹងនយោបាយកាទូតយោធា។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពយោធា។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះឡើយ ការបំពាក់យុទ្ធោបករណ៍ គឺគ្រាន់តែធ្វើពង្រឹងសមត្ថភាពការពារជាតិតែប៉ុណ្ណោះ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងជើងអាកាស គ្មានមហិច្ឆតាទៅគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយនោះឡើយ។














Theme images by Radius Images. Powered by Blogger.