ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលសួរសុខទុក្ខ និងនាំបច្ច័យចំនួន ៣០០០ដុល្លារ ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង


(ខេត្តកណ្តាល)៖ នារសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលសួរសុខទុក្ខ និងនាំបច្ច័យចំនួន ៣០០០$ ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា អគ្គាធិការង មេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ដែលកំពុងសម្រាកព្យាបាលជំងឺ (វះគ្រួសក្នុងប្រម៉ាត់) នៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕





Theme images by Radius Images. Powered by Blogger.