ឯកឧត្តម នេត្រ ភាក្ត្រា បានអញ្ជើញអម ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ស៊ូឡី
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភាក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញអម ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន។ កិច្ចពិភាក្សានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដោយផ្តោតជាសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-ចិន៕
Post a Comment