ឯកឧត្តម ណុប ដារ៉ា បានដឹកនាំកិច្ចប្រជុំពិនិត្យការងារសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥

(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ ០៧ មករា ២០២៤) កិច្ចប្រជុំនេះមានការចូលរួមពី កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ក្នុងកិច្ចប្រជុំនេះឯកឧត្តមក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយនៅតាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុង និងធ្វើការផ្សព្វផ្សាយការបញ្ជៀសចររាចរណ៍ដល់ប្រជាពលរដ្ឋអោយបានជ្រាបដើម្បីបង្ការការកកស្ទះចររាចរណ៍៕












Theme images by Radius Images. Powered by Blogger.