លោក ជា ខេមា អភិបាលខណ្ដូនពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំសំណើដេញថ្លៃនិងការងារជួសជុលដាក់បំពង់លូ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ បានរៀបចំបើកសំណើដេញថ្លៃការងារជួសជុលដាក់បំពង់លូមុខកាត់១ម៉ែត្រ ប្រវែង២ម៉ែត្រ នៅលើកំណាត់ផ្លូវលេខ១៩ ចាប់ពីផ្លូវលេខ២៤០ ដល់ផ្លូវលេខ២៦៤ ប្រវែង ១៣២ម៉ែត្រ ចិញ្ចើមផ្លូវខាងកើត និងអ៊ុតកៅស៊ូ AC លើគន្លងលូកម្រាស់ ៥ស.ម បណ្ដោយ១៣២ម៉ែត្រ ទទឹង ២.៤ម៉ែត្រ មានផ្ទៃក្រឡា៣១៦.៨ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ចតុមុខ ជូនរដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
Post a Comment