ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរៀបចំសន្និសីទលើកទី២

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរៀបចំសន្និសីទលើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។


កាលសន្និសីទលើកទី១ ឆ្នាំ២០២២ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ សហប្រជាជាតិ UNESCO និងក្រសួងព័ត៌មាន បានសហការគ្នារៀបចំសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាលើកដំបូង ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសសម្រាប់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ ដោយសន្និសីទលើកទី១ ទទួលបានលទ្ធផលល្អ អង្គការ UNESCO ត្រៀមសហការរៀបចំជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាលើកទី២ នាពេលខាងមុខ៕





Theme images by Radius Images. Powered by Blogger.