សម្ដេចភក្តី សាយ ឈុំ អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។











Theme images by Radius Images. Powered by Blogger.